ក្រុមហ៊ុន Samsung បានប្រកាសជាផ្លូវការពីការដាក់លក់ទូរសព្ទ Galaxy Note 7 ជាថ្មីម្ដងទៀតក្នុងពេលដ៏ខ្លីខាងមុននេះនៅជុំវិញពិភពលោក។
Galaxy Note ជំនាន់ចុងក្រោយនេះបានដឹកជញ្ជូនទៅដល់ដៃគូលក់រួចជាស្រេច ហើយសុទ្ធតែត្រូវបានដោះស្រាយបញ្ហាថ្មរួចរាល់។ កន្លងមកការលក់ Galaxy Note 7 បានផ្អាកជាបណ្ដោះអាសន្នដោយសារទូរសព្ទមួយចំនួនតូចមានបញ្ហាថ្ម ធ្វើឲ្យទូរសព្ទផ្ទុះ។
ត្បិតថា Galaxy Note 7 ជួបប្រទះបញ្ហាថ្មមែនពិត ប៉ុន្តែបញ្ហានេះមិនបានធ្វើឲ្យអ្នកគាំទ្រ Samsung ស្រងាកចិត្តឡើយ ព្រោះ Samsung បានយកចិត្តទុកដាក់ខ្លាំងចំពោះបញ្ហានេះ ដោយបានហៅចូលមកវិញនូវទូរសព្ទដែលបញ្ចេញលក់ទាំងឡាយ និង ប្ដូរថ្មីសម្រាប់ទូរសព្ទដែលមានបញ្ហា៕
ប្រភព៖ http://news.sabay.com.kh/