Tuesday, October 4, 2016

អ្នក​ជំនាញ​៖ កាស​ឥត​ខ្សែ​របស់​ Apple អាចប៉ះពាល់​​​សុខភាព​ខួរ​ក្បាល​!


AirPods ដែល​ជា​កាស​ឥត​ខ្សែ​របស់​ Apple ទាក់​ទាញ​ចំណាប់​អារម្មណ៍អ្នក​ប្រើ​ប្រាស់​បាន​មិន​តិច​ទេ​នៅ​ពេល​វា​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​ ដោយ​សារ​តែ​មាន​ចំណុច​ពិសេសៗ​ជា​ច្រើន។ យ៉ាងណា​ក្ដី​ក្រុម​អ្នក​ជំនាញ​បាន​អះអាង​ថា​ការ​ប្រើ​កាស​ AirPods ​អាច​ប៉ះពាល់​ដល់​សុខភាព​ខួរ​ក្បាល។





ដូច​ដែល​ដឹង​ហើយ​ថា​​កាស​ AirPods ភ្ជាប់​ទៅ​កាន់​ទូរសព្ទ​តាម​រយៈ​ប្រព័ន្ធ​ Bluetooth។ ប៉ុន្តែ​ការ​ភ្ជាប់​​តាម​ Bluetooth នេះ​ធ្វើ​ឡើង​តែ​ជា​មួយ​កាស​ខាង​ស្ដាំ​តែ​ម្ខាង​ប៉ុណ្ណោះ ដោយ​កាស​ខាង​ស្ដាំ​ជា​អ្នក​ភ្ជាប់​ Bluetooth មួយ​ផ្សេង​ទៀត​ទៅ​កាន់​កាស​ខាង​ឆ្វេង។ ត្រង់​ចំណុច​នេះ​ធ្វើ​ឲ្យ​សារធាតុ​វិទ្យុសកម្ម​បញ្ជូន​ទៅ​មក​​ដោយ​ផ្ទាល់​ដោយ​ឆ្លង​កាត់​ខួរ​ក្បាល​មនុស្ស។ ​​​​​​​​​

 

ត្បិត​ថា​ Apple បាន​អះអាង​ថា​ឧបករណ៍​របស់​ខ្លួន​ស្ថិត​ក្នុង​កម្រិត​​ប្រេកង់​សុវត្ថិភាព​ដែល​កំណត់​ដោយ​សហព័ន្ធ​ទូរគមនាគមន៍។ ប៉ុន្តែ​លោក​ Joel Moskowitz មក​ពី​សកលវិទ្យាល័យ ​UC Berkeley School of Public Health បាន​លើក​ឡើង​ថា ៖ “យើង​កំពុង​ប្រឡែង​លេង​នឹង​ភ្លើង។ ការ​ប្រើ​កាស​ AirPods នេះ​ប្រៀប​ដូច​ជា​កំពុង​ដាក់​ឧបករណ៍​សាយ​ភាយ​​វិទ្យុសកម្ម​នៅ​ក្បែរ​ខួរ​ក្បាល​អ្នក។

ទន្ទឹម​​នឹង​ការ​លើក​ឡើង​របស់ Moskowitz អ្នក​វិទ្យាសាស្ត្រ​ប៉ុន្មាន​រូប​ទៀត​បាន​លើក​ឡើង​ដែរ​ថា AirPods នេះ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព ​​ប្រសិន​​ប្រើ​រយៈពេល​យូរ។

លោក​ Joel Moskowitz បាន​បន្ថែម​ថា ត្បិត​តែ​យើង​មិន​ដឹង​ផល​ប៉ះពាល់​ជាក់លាក់​ពី​ក្រោយ​ការ​ប្រើ​ឧបករណ៍​ Bluetooth នេះ ប៉ុន្តែ​​គាត់​ណែនាំ​ឲ្យ​ប្រើ​កាស​មាន​ខ្សែ ជា​ជាង​កាស​គ្មាន​ខ្សែ៕​​​​​​​​​​​​​​​​​​​\

ប្រភព៖ http://news.sabay.com.kh

Makara

About Makara

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :