Wednesday, October 5, 2016

កុំព្យូទ័រ យួរដៃ ដ៏ស្ដើង ZenBook 3 របស់ Asus មានទំងន់ ស្រាលជាង Macbook ស៊េរីថ្មីទៀត

មិត្តអ្នកអានមួយចំនួន ច្បាស់ជា ស្គាល់នូវ ក្រុមហ៊ុន Asus មួយនេះដែល ជាក្រុមហ៊ុន ផ្នែកhardware​និង ផលិតកុំព្យូទ័រ ដ៏ល្បីមួយ។ ថ្មីៗនេះក្រុមហ៊ុន  Asus បានចេញនូវ ផលិតផល របស់ខ្លួនជាច្រើន ផង​ដែរ មិនថា Laptop gaming ខ្លាំងៗ​ រឺផ្នែក hardware កុំព្យូទ័រទេ។ រឿងដែលអស្ចារ្យ នោះក្នុងសប្តាហ៍​នេះ Asus បានចេញកំពូលបច្ចេកថ្មីរបស់ខ្លួន 3 ក្នុងនោះអ្វីដ៏អស្ចារ្យ ជាងគេនោះគឺ Asus ពួកត្រកូល​កុំព្យូទ័រ  ZenBook  គឺ ZenBook 3។ ZenBook 3 ជាកុំព្យូទ័រយួរដៃមួយនេះមានរូបរាង ស្ដើងតូចដូច MacBook ស៊េរីថ្មីអញ្ចឹងដែរ ហើយវាបានបំពាក់ទៅដោយអេក្រង់ Corning Gorilla Glass 4។


ZenBook 3 មានទំងន់មិនដល់ 1គីឡូនោះទេ រីឯ កំរាស់ស្ដើង ត្រឹមតែ 11.6 មីលីម៉ែត្រប៉ុណ្ណោះ កំរាស់​ប្រហាក់ប្រហែលនឹង MacBook ស៊េរីថ្មីដែរ។ ចំណែកឯ លក្ខណៈសម្បត្តិ របស់វាវិញ គឺមានពីរ ដោយ​ទីមួយ វាបំពាក់ ត្រឹម Core i5  Ram 4GB ចំណែកឯទំហំផ្ទុកទិន្នន័យវិញត្រឹមតែ 256 GB​ ប៉ុន្តែវាជា SSD ដែលធ្វើយើងធ្វើការ បិទបើក និង Copy ឯកសារបានលឿនផងដែរ ចំពោះតម្លៃវិញគឺ 999​ដុល្លារ​ក្នុងទីផ្សារអ៊ឺរ៉ុបនិង អាមេរិច។ រីឯ ZenBook 3 ទីពីរ គឺបំពាក់ទៅដោយ Core i7 ជំនាន់ទី7 Ram​ 16Gb  និងទំហំ ផ្ទុកវិញដល់ទៅ  1TB នៃ SSD ឯណោះ តែតម្លៃវិញ ដល់ទៅ 2000ដុល្លា។



ZenBook 3 វាមានរាងស្ដើង ស្អាតពិតមែន ប៉ុន្តែតម្លៃ និង លក្ខណៈសម្បត្តិ របស់គឺ ពិបាកទទួលយក​បាន​ណាស់។ ចំពោះអ្នកដែលចង់ បានកុំព្យូរទ័រយួរដៃមាន specs ធំមិនចង់ខ្ចះខ្ជាយលុយនោះពុំគួរ ទិញកុំព្យូទ័រប្រភេទនេះទេ។ តែប្រសិនជាមិត្តអ្នកអាចខ្លះ ចូលចិត្ត របស់ថ្លៃទំនើបមាន​លុយច្រើន​នោះ​គឺអ្នក​អាចពិចារណាបាន។

ប្រភព៖http://cambo-report.com

Makara

About Makara

Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

Subscribe to this Blog via Email :